ក្រសួងមុខងារសាធារណៈ បានរៀបចំពិធីដង្ហែ អង្គកឋិនទានរស្មីសាមគ្គី ចូលមកកាន់វត្តគិរីនិធិវណ្ណារាម (ហៅវត្តសំរ៉ង)


រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងថ្នាក់ដឹកនាំក្រសួងជាច្រើនរូប ព្រមទាំងមន្រ្តីរាជការទាំងអស់ បានជួបជុំពុទ្ធបរិស័ទ្ធជិតឆ្ងាយ ប្រារព្ធពិធីសែនក្រុងពាលី នមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃចំរើនព្រះបរិត្ត និមន្តធម្មកថិក សម្តែងធម៌ទេសនា ដើម្បីដង្ហែអង្គកឋិនទានរស្មីសាមគ្គីទៅវត្តគិរីនិធិវណ្ណារាម (ហៅវត្តសំរ៉ង) ដែលមានទីតាំងស្ថិតនៅភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។