សិក្ខាសាលា ស្តីពី«ការផ្សព្វផ្សាយរបាយការណ៍នៃការសិក្សាលើមុខងាររចនាសម្ព័ន្ធ និងនីតិវិធីបំពេញការងាររបស់អង្គភាពធនធានមនុស្សនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ»


Seminar Bassac II 31-10-2018

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅភោជនីយដ្ឋានទន្លេបាសាក់II ក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋាននៃ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈបានរៀបចំសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយរបាយការណ៍នៃការសិក្សាលើមុខងារ រចនាសម្ព័ន្ធ និងនីតិវិធីនៃការបំពេញការងាររបស់អង្គភាពធនធានមនុស្សនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីសិក្ខាកាមមកពីគ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុបចំនួន១៧២ នាក់ក្នុងនោះស្រី្តចំនួន២៦នាក់។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយនូវរបាយការណ៍លទ្ធផលនៃការសិក្សាលើមុខងារ រចនាសម្ព័ន្ធ និងនីតិវិធីនៃការបំពេញការងាររបស់អង្គភាពធនធានមនុស្សនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងប្រមូលនូវធាតុចូលដើម្បីរៀបចំនិយាមគំរូនៃមុខងាររចនាសម្ព័ន្ធ និងនីតិវិធីបំពេញការងាររបស់អង្គភាពគ្រប់គ្រងធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ។
ល.រចំណងជើងទាញយក
1.កម្មវិធីសិក្ខាសាលាស្ដីពី“ការផ្សព្វផ្សាយរបាយការណ៍នៃការសិក្សាលើមុខងាររចនាសម្ព័ន្ធនិងនីតិវិធី បំពេញការងាររបស់អង្គភាពធនធានមនុស្សនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ”។Khmer
2.សន្ទរកថាបើកដោយ ឯកឧត្តម កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។Khmer
3.បទបង្ហាញស្តីពី”ការសិក្សាលើមុខងារ រចនាសម្ព័ន្ធ និងនីតិវិធីនៃការបំពេញការងាររបស់អង្គភាពធនធានមនុស្ស” ដោយឯកឧត្តម ឆាយ ឆត្រាវុធ អគ្គលេខាធិការរងនៃក្រសួងមុខងារសាធារណៈ។Khmer
4.បទបង្ហាញស្តីពី “ការអនុវត្តជាក់ស្តែង និងបញ្ហាប្រឈមនៃការអនុវត្តមុខងាររបស់អង្គភាពធនធានមនុស្សនៅថ្នាក់ជាតិ” ដោយ លោក សេង សុវិរៈ ប្រធានការិយាល័យអភិវឌ្ឍន៍ធនធានមនុស្ស ក្រសួងអប់រំ យុវជន និងកីឡា និងជាសមាជិកក្រុមការងារអន្តរក្រសួង។Khmer
5.បទបង្ហាញស្តីពី “ការអនុវត្តជាក់ស្តែង និងបញ្ហាប្រឈមនៃការអនុវត្តមុខងាររបស់អង្គភាពធនធានមនុស្សនៅថ្នាក់ក្រោមជាតិ” ដោយ លោក ហុង មុយហេង ប្រធានការិយាល័យរដ្ឋបាល នៃនាយកដ្ឋានបុគ្គលិក ក្រសួងមហាផ្ទៃ និងជាសមាជិកក្រុមការងារអន្តរក្រសួង ។Khmer
6.បទបង្ហាញស្តីពី “អនុសាសន៍កែលម្អការអនុវត្តមុខងាររបស់អង្គភាពធនធានមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ” ដោយ ឯកឧត្តម ថោ សេដ្ឋាណា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធាន ក្រុមការងារអន្តរក្រសួងសិក្សាអំពីមុខាងារ រចនាសម្ព័ន្ធ និងនីតិវិធីបំពេញការងារគំរូរបស់អង្គភាពគ្រប់គ្រងធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ។Khmer
7.បទបង្ហាញស្តីពី “និយាមគំរូនៃរចនាសម្ព័ន្ធ និងមុខងាររបស់អង្គភាពធនធានមនុស្ស” ដោយតំណាងក្រសួងមុខងារសាធារណៈ។
Khmer
8.របាយការណ៍បូកសរុបអង្គសិក្ខាសាលា ដោយ ឯកឧត្តម ឆាយ ឆត្រាវុធ អគ្គលេខាធិការរង នៃក្រសួងមុខងារសាធារណៈ។Khmer
9.សន្ទរកថាបិទដោយ លោកជំទាវ ឈី វិជ្ជរ៉ា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ។Khmer