សិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តថ្មីៗ នៅខេត្តកំពង់ស្ពឺ


ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាបណ្ណាល័យខេត្តកំពង់ស្ពឺ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ២៤០ អនក្រ.បក ស្តីពីការធ្វើប្រតិភូកម្មអំណាចទៅឱ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ សេចក្តីណែនាំលេខ៧៨៨ មស.សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីគោលការណ៍និងនីតិវិធីនៃការតែងតាំង និងការបញ្ចប់មុខតំណែងគ្រប់គ្រងរបស់មន្រ្តីរាជការស៊ីវិលនៃមន្ទីរ អង្គភាព និងការិយាល័យជំនាញនានានៃក្រសួងដែលបំពេញការងារនៅថ្នាក់ក្រោមជាតិ និងសេចក្តីណែនាំលេខ៧៨៩ មស.សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីគោលការណ៍ បែបបទនិងនីតិវិធី នៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម ថោ សេដ្ឋាណា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសវិមជ្ឈការនិងវិសហមជ្ឈការនៃក្រសួងមុខងារសាធារណៈ តំណាងឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ សមាជិក គ.ជ.អ.ប. និងជាប្រធានអនុគណៈកម្មាធិការបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្តម ម៉ុក ស៊ន សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្តម ព្រំ វណ្ណៈ អភិបាលរង តំណាងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងសមាសភាពចូលរួមទាំងអស់សរុប ចំនួន ១៥៣នាក់ រួមមាន ៖ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការសាលាខេត្ត អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាក្រុង ស្រុក នាយក នាយករងសាលាក្រុង ស្រុក និងបណ្តាមន្ទីរជំនាញនានាជុំវិញខេត្ត និងមន្រ្តីនៃមន្ទីរមុខងារសាធារណៈខេត្តកំពង់ស្ពឺ ព្រមទាំងក្រុមការងារបច្ចេកទេសវិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងមុខងារសាធារណៈ ។