ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ជួបពិភាក្សាការងារជាមួយគណៈកម្មការទី៤ នៃរដ្ឋសភា


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមុខងារសាធារណៈ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ (ទី៤) នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការ ដើម្បីសិក្សាអំពីតួនាទី ភារៈកិច្ច និងទិសដៅការងាររបស់ក្រសួងមុខងារសាធារណ: ព្រមទាំងស្វែងយល់ពីការចូលរួមការអនុវត្ដនូវយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ ក្នុងអាណត្តិទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា។