ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ បិណ្ឌទី១០ នៅទីស្តីការក្រសួងមុខងារសាធារណៈ


រាជធានីភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១០ រាប់បាត ប្រគេនយាគូព្រះសង្ឃ ៥អង្គ នៅទីស្តីការក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ដើម្បីឧទិ្ទសកុសលជូនដល់វិញ្ញាណក្ខ័ន្ធបុព្វការីជនមាន មាតាបិតា ជីដូនជីតា ញាតិកាទាំង៧សន្តាន និងទទួលយកអានិសង្ឃតាមសទ្ធាជ្រះថ្លារៀងៗខ្លួន កុំបីអាក់ខានទ្បើង ។