ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ការចែករំលែកចំណេះដឹងនិងបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ”


រាជធានីភ្នំពេញ៖ ឯកឧត្តម រស់ សូផាន់ រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ការចែករំលែកចំណេះដឹងនិងបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ” និងចែកជូននូវវិញ្ញាបនបត្រ ដល់សិក្ខាកាមចំនួន ៦១នាក់ ស្ត្រី ២៧នាក់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលប្រកបដោយជោគជ័យ នៅទីស្តីការក្រសួងមុខងារសាធារណៈ កាលពីរសៀលថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ។​ គូសបញ្ជាក់ផលដែរ វគ្គបណ្តុះបណ្តាលនេះ បានរៀបចំទ្បើងមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីបង្កើនចំណេះដឹងដល់មន្ដ្រីរាជការផ្ទៃក្នុងរបស់ក្រសួងមុខងារសាធារណៈ ពាក់ព័ន្ធនឹងការគ្រប់គ្រង ការអភិវឌ្ឍវិស័យមុខងារសាធារណៈ និងទស្សនទានសំខាន់ៗនៃការកែទម្រង់រដ្ឋបាលសាធារណៈ ។