ពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ សម្រាប់អាណត្តិទី៦


រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងមុខងារសាធារណៈ មានរៀបចំពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ សម្រាប់អាណត្តិទី៦ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្ដីរាជការ នៃក្រសួងមុខងារសាធារណៈ ។