វគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងគុណផលដល់មន្ត្រីបង្គោលនៃក្រសួងមុខងារសាធារណៈ


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមុខងារសាធារណ: នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនិងស្ថាប័ន បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងគុណផលដល់មន្ត្រីបង្គោលនៃក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំដោយឯកឧត្តម គង់ សុភី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ ដោយមានសមាសភាពចូលរួមពី អនុប្រធាននាយកដ្ឋាន និងអនុប្រធានមន្ទីរ សរុបចំនួនប្រមាណ ៥៦នាក់ ក្នុងនោះស្រ្តី ១៦នាក់។ កម្មវិធីនេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងជំរុញការអនុវត្តប្រព័ន្ធគ្រប់គ្រងគុណផល នៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១