វគ្គបណ្តុះបណ្តាលស្តីពី «ការពិនិត្យមើលទ្បើងវិញ និងការវាយតម្លៃគុណផល»


ខេត្តបាត់ដំបង៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ លេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ សហការជាមួយលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការពិនិត្យមើលទ្បើងវិញ និងការវាយតម្លៃគុណផល» ដោយដឹកនាំដោយឯកឧត្តម គង់ សុភី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ និងមានការចូលរួមពី អភិបាលរងទទួលបន្ទុកការិយាល័យច្រកចេញចូលតែមួយ នាយករដ្ឋបាល ប្រធាន អនុប្រធានមន្ទីរមុខងារសាធារណៈ និងក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈខេត្តបាត់ដំបង ដើម្បីការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឍការនិងរដ្ឋបាល សម្រាប់ការិយាល័យច្រកចេញចូលតែមួយ នៅក្រុងបាត់ដំបង និងស្រុកមោងឫស្សី ដែលបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារខេមរា១ នៅខេត្តបាត់ដំបង ។
វគ្គបណ្តុះបណ្តាលនេះ​ រៀបចំឡើងក្នុងគោលបំណងជំរុញ​ និងតាមដានការអនុវត្តសាកល្បងប្រព័ន្ធគ្រប់គ្រងគុណផល​ នៅការិយាល័យច្រកចេញចូលតែមួយ​ នៃក្រុងបាត់ដំបង​ និងស្រុកមោងឬស្សី​ ខេត្តបាត់ដំបង​ ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១