ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អញ្ជើញចូលរួមកម្មវិធីសម្ពោធសមិទ្ធិនានាក្នុងវត្តកំពែង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្រ្ដីរាជការនៃក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសមិទ្ធិនានាក្នុងវត្តកំពែង និងរៀបចំរាប់បាត្រ ប្រគេនចីវរព្រះសង្ឃ ៤០០អង្គ ព្រមទាំងនាំយកនូវអំណោយចែកជូនដល់ ចាស់ព្រឹទ្ធាចារ្យ នៅសង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ ដោយមានការចូលរួម ពីពុទ្ធបរិស័ទ ចំណុះជើងវត្ត និងក្រុមយុវជន កាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធិ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលអញ្ជើញមកពី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សរុបប្រមាណចំនួន ៥០០ នាក់ ។