កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងសម្រេចលើលក្ខណៈវិនិច្ឆ័យនៃកាវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យ អប់រំ និងវិស័យ សុខាភិបាល


រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃពុធ ១៤ រោច ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី១១ ខែ កក្កដា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមុខងារសាធារណ: លេខាធិការដ្ឋាននៃគណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា​ និងសម្រេចលើលក្ខណៈវិនិច្ឆ័យនៃកាវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យ អប់រំ និងវិស័យ សុខាភិបាលសម្រាប់អនុវត្ត អនុក្រឹត្យ ស្ដីពី វាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដោយមានការចូលរូមពី ប្រធាន-អនុប្រធាន សមាជិកគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ និងក្រុមការងារបច្ចេកទេស(សរុប ៣០នាក់)។