សិក្ខាសាលា ស្តីពី”បូកសរុបលទ្ធផលនៃការអនុវត្ដកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨”


រាជធានីភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ លេខាធិការដ្ឋាន គ.ក.រ បានរៀបចំសិក្ខាសាលា ស្តីពី"បូកសរុបលទ្ធផលនៃការអនុវត្ដកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨" នាព្រឹកថ្ងៃអង្គារ ៦​រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដោយមានការចូលរួមពីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សមាជិក សមាជិកានៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ តំណាងក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ គ្រឹះស្ថានសាធារណៈ គ្រឹះស្ថានអប់រំ និងសហគ្រាសសាធារណៈ សរុប ៣០០នាក់។ សិក្ខាសាលានេះមានគោលបំណងដើម្បីបង្ហាញជូននូវលទ្ធផលនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ និងលទ្ធផលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈតាមវិស័យសំខាន់ៗមានដូចជា៖ វិស័យអប់រំ វិស័យសុខាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ-ខេត្តបាត់ដំបង ព្រមជាមូយនឹងកិច្ចពិភាក្សា បញ្ហាប្រឈម ដំណោះស្រាយ សំណូមពរ និងចក្ខុវិស័យនៅក្នុងការអនុវត្ដការងារកែទម្រង់រដ្ឋបាលសាធារណៈនាពេលខាងមុខ។

ល.រចំណងជើងទាញយក
1.កម្មវិធីសិក្ខាសាលា ស្តីពី”បូកសរុបលទ្ធផលនៃការអនុវត្ដកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨” ។Khmer
2.បទបង្ហាញ ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ ដោយឯកឧត្តម គង់ សុភី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារ
សាធារណៈ
Khmer
3.បទបង្ហាញ ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈក្នុងវិស័យសុខាភិបាល ដោយតំណាងក្រសួងសុខាភិបាល។Khmer
4.បទបង្ហាញ ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈរបស់ខេត្តបាត់ដំបង ដោយតំណាងខេត្តបាត់ដំបង។Khmer
5.បទបង្ហាញ ស្តីពីចក្ខុវិស័យនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគណៈ
កម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។
Khmer
6.សុន្ទរកថាបើករបស់ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិកាកែទម្រង់រដ្ឋបាលសាធារណៈ។Khmer
7.សុន្ទរកថាបិទរបស់ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិកាកែទម្រង់រដ្ឋបាលសាធារណៈ។
Khmer

1-កម្មវិធីសិក្ខាសាលា_ការអនុវត្ដកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ_Page_1.jpg 1-កម្មវិធីសិក្ខាសាលា_ការអនុវត្ដកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ_Page_2.jpg