ពិធីបិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីជំនាញការិយាល័យ នៃមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត


រាជធានីភ្នំពេញ៖ ឯកឧត្តម អុល រ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ បានអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីជំនាញការិយាល័យ នៃមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត នៅភោជនីយដ្ឋានទន្លេបាសាក់ II ក្រោមការរៀបចំរបស់ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ព្រមទាំងមានការចូលពីថា្នក់ដឹកនាំក្រសួង ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីជំនាញមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត ។ វគ្គបណ្តុះបណ្តាលនេះ រៀបចំទ្បើងដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងដែលអង្គភាព/នាយកដ្ឋានបាននិងកំពុងអនុវត្តក្នុងបំណងចំនួន បីគឺ៖ ១-សិក្សាពីមុខងារចនាសម្ព័ន្ធរបស់នាយកដ្ឋាននីមួយៗ ២-សិក្សាពីលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល ៣-ដំណើរការចរន្តឯកសារនៅក្នុងក្របខណ្ឌផ្ទៃក្នុងក្រសួង។