វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីជំនាញការិយាល័យ នៃមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត


រាជធានីភ្នំពេញ៖ ក្រសួងមុខងាសាធារណៈ បានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីជំនាញការិយាល័យ នៃមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត នៅភោជនីយដ្ឋានទន្លេបាសាក់ II ក្រោមអធិបតីភាពលោកជំទាវ ឆាយ គឹមសុទ្ធី ទីប្រឹក្សាក្រសួង និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុតំណាងឯកឧត្តម អុល រ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដោយមានការអញ្ជើញពីលោក​ លោកស្រី ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីជំនាញមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត សរុបសមាសភាព ៩០នាក់។ វគ្គបណ្តុះបណ្តាលនេះ រៀបចំទ្បើងដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងដែលអង្គភាព/នាយកដ្ឋានបាននិងកំពុងអនុវត្តក្នុងបំណងចំនួន បីគឺ៖ ១-សិក្សាពីមុខងារចនាសម្ព័ន្ធរបស់នាយកដ្ឋាននីមួយៗ ២-សិក្សាពីលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល ៣-ដំណើរការចរន្តឯកសារនៅក្នុងក្របខណ្ឌផ្ទៃក្នុងក្រសួង។