សិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីសេវាសាធារណៈ


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៨ ក្រសួងមុខងារសាធារណៈ និង ធនាគារពិភពលោក (World Bank) បានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសេវាសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដែលមានសមាសភាពចូលរួមពីមន្រ្ដីជាន់ខ្ពស់នៃសមាជិកក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈតាម ក្រសួង ស្ថាប័ន រាជធានី ខេត្ត ប្រមាណ ២១៦នាក់ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការបែងចែកក្រុមពិភាក្សាពិគ្រោះយោបល់លើខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ស្ដីពីសេវាសាធារណៈដើម្បីប្រមូលធាតុចូលបន្ថែមសម្រាប់សេចក្ដីព្រាងច្បាប់នេះ។ សិក្ខាសាលានេះនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ។