ជំនួបពិភាក្សាការងាររវាងក្រសួងមុខងារសាធារណៈ ជាមួយអ្នកជំនាញការផ្នែកត្រួតពិនិត្យ និងវាយតម្លៃលើប្រព័ន្ធថែទាំសុខភាព


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃ សុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមុខងារសាធារណ: លោក ទ្បុង សារឿន ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា និងឯកសារមន្រ្តីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ បានទទួលជួបពិភាក្សាការងារជាមួយអ្នកជំនាញការផ្នែក​​ត្រួតពិនិត្យ​ និងវាយតម្លៃលើប្រព័ន្ធថែទាំសុខភាព​ដែលអញ្ជើញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសិក្សាស្វែងយល់អំពីយន្តការគ្រប់គ្រង និងការផ្តល់ទិន្នន័យមន្ត្រីរាជការស៊ីវិលទៅឱ្យបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដើម្បីទទួលបាននូវរបបថែទាំសុខភាព ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១