សិក្ខាសាលា ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តថ្មីៗ នៅខេត្តព្រៃវែង


ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ អនុក្រឹត្យលេខ២៤០ អនក្រ.បក សេចក្តីណែនាំលេខ៧៨៨ មស.សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ អនក្រ.បក សេចក្តីណែនាំលេខ៧៨៨ មស.សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីគោលការណ៍ និងនីតិវិធីនៃការតែងតាំងនិងការបញ្ចប់ភារកិច្ចមុខតំណែងគ្រប់គ្រងរបស់មន្រ្តីរាជការស៊ីវិលនៃមន្ទីរ អង្គភាព និងការិយាល័យជំនាញនានានៃក្រសួងដែលបំពេញការងារនៅថ្នាក់ក្រោមជាតិ និងសេចក្តីណែនាំលេខ៧៨៩ មស.សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីគោលការណ៍ បែបបទនិងនីតិវិធី នៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម ថោ សេដ្ឋាណា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសវិមជ្ឈការនិងវិសហមជ្ឈការនៃក្រសួងមុខងារសាធារណៈ តំណាងឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងឯកឧត្តម ចាន់ ថា អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែងតំណាងឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងសមាសភាពចូលរួមទាំងអស់សរុប ចំនួន ២១៤នាក់ រួមមាន ៖ សមាជិកក្រុមប្រឹក្សាខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយក នាយករងទីចាត់ការសាលាខេត្ត អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាក្រុង ស្រុក នាយក នាយករងក្រុង ស្រុក និងបណ្តាមន្ទីរជំនាញនានាជុំវិញខេត្ត ក្រោមកិច្ចសហការរៀបចំដោយរដ្ឋបាលខេត្តព្រៃវែង និងមន្ទីរមុខងារសាធារណៈខេត្តព្រៃវែង។