វគ្គបណ្ដុះបណ្ដាលអភិវឌ្ឍសមត្ថភាព ស្ដីពីការកែលម្អគុណភាពសេវាសាធារណៈ


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមុខងារសាធារណៈ នាយកដ្ឋានសេវាសាធារណៈ បានរៀបចំវគ្គបណ្ដុះបណ្ដាលអភិវឌ្ឍសមត្ថភាព ស្ដីពីការកែលម្អគុណភាពសេវាសាធារណៈ ក្រោមការដឹកនាំពីឯកឧត្តម គង់ សុភី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ ដោយមានសមាសភាពចូលរួមពី ក្រសួង ស្ថាប័ន សរុបចំនួនប្រមាណ ៦០នាក់ ។ កម្មវិធីនេះប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ក្នុងគោលបំណងចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងសេវាសាធារណៈដើម្បី លើកកម្ពស់ គុណភាព ប្រសិទ្ធិភាពនៃការផ្ដល់សេវាសាធារណៈតាម ក្រសួង ស្ថាប័ន ឲ្យកាន់តែប្រសើរឡើង។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១