វគ្គបណ្ដុះបណ្ដាលចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធ នឹងវិស័យមុខងារសាធារណៈ


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមុខងារសាធារណ: នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនិងស្ថាប័ន បានរៀបចំវគ្គបណ្ដុះបណ្ដាលចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ ក្រោមការដឹកនាំពីឯកឧត្តម គង់ សុភី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ ដោយមានសមាសភាពចូលរួមពី ប្រធានការិយាល័យគ្រប់នាយកដ្ឋាននៃក្រសួងមុខងារសាធារណៈ និងប្រធានការិយាល័យនៃមន្ទីរមុខងារសាធារណៈគ្រប់រាជធានីខេត្ត សរុបចំនួនប្រមាណ ៧៨នាក់ ។ កម្មវិធីនេះប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ក្នុងគោលបំណងបង្កើនចំណេះដឹងពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យមុខងារសាធារណ: ដល់មន្រ្ដីរាជការផ្ទៃក្នុងរបស់ក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមធ្វើបទបង្ហាញពីវាគ្មិនដែលធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗក្រៅប្រទេស នាពេលកន្លងមក ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១