សិក្ខាសាលា ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តថ្មីៗ នៅខេត្តកំពង់ធំ


ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃអង្គារ ១០កើត ​ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅសាលាខេត្តកំពង់ធំ​បាន​រៀបចំសិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំលេខ៧៨៨ មស.​សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីគោលការណ៍និងនីតិវិធីនៃការតែងតាំងនិង​ការបញ្ចប់​ភារ​កិច្ច​មុខ​តំណែង​​គ្រប់គ្រង​របស់មន្រ្តីរាជការ​ស៊ីវិល​នៃ​មន្ទីរ អង្គភាព និងការិយាល័យជំនាញនានានៃក្រសួង​ដែល​បំពេញ​ការងារ​​នៅថ្នាក់ក្រោមជាតិ និងសេចក្តី​ណែនាំលេខ៧៨៩​ មស.សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី​គោលការណ៍ បែប​បទ​​និងនីតិវិធី នៃការគ្រប់គ្រងបុគ្គលិករដ្ឋបាល​ថ្នាក់​ក្រោមជាតិ ក្រោម​អធិបតីភាព ឯកឧត្តម​ ថោ សេដ្ឋាណា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេស​វិមជ្ឈ​ការ​និង​វិសហ​មជ្ឈការនៃក្រសួង​មុខងារសាធារណៈ តំណាងឯកឧត្តមកិត្តិបណ្ឌិត​ ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួង​មុខងារ​​សា​ធារណៈ និងជាប្រធានអនុគណៈកម្មាធិការបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និង​សមាសភាពចូលរួមទាំងអស់សរុប ចំនួន ២៧១នាក់ រួមមាន ៖ សមាជិកក្រុមប្រឹក្សាខេត្ត នាយក​ នាយករងរដ្ឋបាលខេត្ត នាយក នាយករងទីចាត់ការសាលាខេត្ត អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាក្រុង ស្រុក នាយក នាយករងក្រុង ស្រុក និងបណ្តាមន្ទីរជំនាញនានាជុំវិញខេត្ត ក្រោមកិច្ចសហការរៀបចំដោយ​រដ្ឋបាលខេត្តកំពង់ធំ និងមន្ទីរមុខងារសាធារណៈខេត្តកំពង់ធំ។