សិក្ខាសាលាអាស៊ាន ស្តីពី“ការរៀបចំឯកសារណែនាំអាស៊ានស្តីពីការផ្តល់សេវាសាធារណៈ”


ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃច័ន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារ Empress Angkor Hotel ក្រសួងមុខងារសាធារណៈ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិកិច្ចសហប្រតិបត្តិការនៃប្រទេសអាស៊ានបូក៣ (ចិន កូរ៉េ ជប៉ុន) បានរៀបចំសិក្ខាសាលាអាស៊ាន ស្តីពី“ការរៀបចំឯកសារណែនាំអាស៊ានស្តីពីការផ្តល់សេវាសាធារណៈ” ដែលប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម Nick Beresford នាយកប្រតិបត្តិ UNDP ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងសមាជិកអាស៊ានទាំង១០ អាស៊ានបូក៣ អគ្គលេខាធិការអាស៊ាន ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងស្ថាប័ន រាជធានី-ខេត្ត អង្គការអន្តរជាតិ(UNDP, OECD) មន្ត្រីជំនាញពីក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍ សរុបចំនួនប្រមាណ ១៥០ នាក់។ សិក្ខាសាលានេះជាផ្នែកមួយនៃការអនុវត្តផែនការសកម្មភាព នៃការអនុវត្តគម្រោងស្តីពី “ការរៀបចំឯកសារណែនាំអាស៊ានស្តីពីការផ្តល់សេវាសាធារណៈ” ដឹកនាំអនុវត្តដោយក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ដែលរួមបញ្ជូលនៅការរៀបចំសិក្ខាសាលាថ្នាក់តំបន់ចំនួន៣ និងការធ្វើទស្សនកិច្ចសិក្សានៅប្រទេសអាស៊ានបូកបីចំនួន២ គឺសាធារណរដ្ឋកូរ៉េនិងប្រទេសចិន (នៅឆ្នាំ២០១៩និង២០២០)។ ក្នុងសិក្ខាសាលានេះ យើងបានអញ្ជើញវាគ្មិនមកពីអង្គការអន្តរជាតិ តំណាងប្រទេសអាស៊ានទាំង១០ និង ប្រទេសអាស៊ានបូក៣ ដើម្បីធ្វើបទបង្ហាញពីទំនាក់ទំនងនៃទ្រឹស្តី ក្របខណ្ឌគតិយុត្ត និងបទពិសោធន៍អន្តរជាតិក្នុងក្របខណ្ឌនៃស្តង់ដារការផ្តល់សេវាសាធារណៈ និងការអនុវត្តជាក់ស្តែង ក្នុងគោលដៅប្រមូលធាតុចូលសម្រាប់ការរៀបចំឯកសារណែនាំអាស៊ានស្តីពីការផ្តល់សេវាសាធារណៈ។

ល.រចំណងជើងទាញយក
1.Tentative Program of First Regional Workshop
On
“Development of ASEAN Guideline
on Public Service Delivery”
English
2.Project on ASEAN Guideline On Public Service DeliveryEnglish
3.Welcome and Opening Remarks :
Mr. Nick Beresford, Country Director of United Nation Development Program (UNDP), Cambodia Representative of Development Partners.
English
4.Welcome and Opening Remarks :
H.E Katebandith Pech Bunthin, Minister of Civil Service, Cambodia.
Khmer | English
5.Presentation Public Service Delivery Standard and Improvement Models :
Mr. Anir Chowdhury, UNDP Director, Access to Information, and Policy Advisor, Prime Minister Office, Government of Bangladesh.
English
6.Presentation on Serving Citizen :
Dr. Zsusanna Lonti, Senior Project Manager of Government at a Glance, Public Governance Director, Organization and Cooperation (OECD).
English
7.Presentation of 24-hour E-Service for the Public-online Civil Service :
Mr. Heon-Jun Kim, Direction, Ministry of the Interior and Safety (Republic of Korea).
English
8.Public Service Delivery Standard and Practice in Brunei :
Representatives of Brunei.
English
9.Public Service Delivery Standard and Practice, Case of Cambodia :
Representatives of Cambodia.
English
10.Digital Transformation of Public Service in Indonesia :
Representatives of Indonesia.
English
11.Public Service Delivery Standard and Practice, Case of Laos :
Representatives of Laos.
English
12.Malaysia Public Service Delivery :
Representatives of Malaysia.
English
13.Reform Opportunity, Service Delivery Standard and Practices in Myanmar :
Representatives of Myanmar.
English
14.Public Service Delivery Policies and Implementation in the Philippine Government :
Representatives of Philippine.
English
15.Delivering Citizen-Centric Services : Representatives of Singapore.English
16.Public Service Delivery Standard and Practice, Case of Thailand :
Representatives of Thailand.
English
17.Regulations and Standard and Practice of Public Service Case of Vietnam :
Representatives of Vietnam.
English

1-ASEAN_WorkshopTentativeProgram_EN_09_Apr_2018 2-ASEAN_WorkshopTentativeProgram_EN_09_Apr_2018 3-ASEAN_WorkshopTentativeProgram_EN_09_Apr_2018