ពិធីសូត្រមន្តប្រោះព្រំពរជ័យ និងពិធីលោតរបាំត្រុដិអបអរសាទរចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដល់មន្ត្រីរាជការក្រសួងមុខងារសាធារណៈ ឆ្នាំ២០១៨


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមុខងារសាធារណៈ បានរៀបចំពិធីសូត្រមន្តប្រោះព្រំពរជ័យ និងពិធីលោតរបាំត្រុដិ ដើម្បីបណ្តេញឧបទ្រពចង្រៃឆ្នាំចាស់ និងលើករាសីឆ្នាំថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈជាច្រើននាក់។