សិក្ខាសាលាបច្ចេកទេសពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីសេវាសាធារណៈ


ខេត្តកំពត៖ កាលពីព្រឹកថ្ងៃច័ន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារឌីយ៉ាម៉ង់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាបច្ចេកទេសពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីសេវាសាធារណៈ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ សុភី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ និងអគ្គនាយករង អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរ មន្ត្រីជំនាញ និងក្រុមការងារសេវាសាធារណៈ។ សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ ក្នុងគោលបំណងកែសម្រួលពិគ្រោះយោបល់ និងបញ្ចប់លើសេចក្តីព្រាងដំបូង នៃច្បាប់ ស្តីពីសេវាសាធារណៈ។