សិក្ខាសាលាពិគ្រោះយោបល់ក្នុងការរៀបចំតារាងវាយតម្លៃ និងដាក់ពិន្ទុ សម្រាប់ការអនុវត្តអនុក្រឹត្យស្ដីពី “ការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល”


ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃច័ន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នៅសណ្ឋាគារ ៧មករា ឯកឧត្តម គង់ សុភី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំតារាងវាយតម្លៃ និងដាក់ពិន្ទុ សម្រាប់ការអនុវត្តអនុក្រឹត្យស្ដីពី “ការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល” ដោយមានសមាសភាពអញ្ជើញមកពីក្រសួងស្ថាប័នចំនួន ០៨ ។ សិក្ខាសាលានេះមានការចូលរួមពីតំណាងក្រសួងស្ថាប័ន ពាក់ព័ន្ធ ៨ ព្រមទាំងតំណាងសាសាខេត្តកំពង់ចាម និងមន្ទីរជំនាញជុំវិញខេត្តចំនួន ៥០នាក់។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១