ក្រសួងមុខងារសាធារណៈបើកសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ៥ ឆ្នាំ (២០១៣-២០១៨)និងលើកទិសដៅការងារ របស់វិស័យមុខងារសាធារណៈ ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា


     រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងាររយៈពេលប្រាំឆ្នាំ (២០១៣-២០១៨)និងលើកទិសដៅការងារ របស់វិស័យមុខងារសាធារណៈ ជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៦ នៃរដ្ឋសភា ដោយមានការចូលរួមពីថ្នាក់ដឹកនាំមកពីគ្រប់ក្រសួង ស្ថាប័ន ប្រធាន និងអនុប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ចំនួន ៤០៤ នាក់។ ក្នុងឱកាសនេះដែរ ឯកឧត្តមកិត្តិបណ្ឌិតបានមានប្រសាសន៍ទាក់ទងទៅនឹងប្រវត្តិនៃការងារកំណែទម្រង់រដ្ឋ ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន របស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងប្រឈមមុខគ្រប់បែបយ៉ាងគ្រប់សមរភូមិទាំងក្នុងទាំងក្រៅប្រទេស ដោយប្តេជ្ញាចិត្តឥតងាករេក្នុងការធ្វើកំណែទម្រង់ប្រទេសឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និង សេដ្ឋកិច្ចទីផ្សារ ដើម្បីដឹកនាំប្រទេសឈានទៅរកការកាត់បន្ថយភាពក្រីក្រ និង ការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ ក្នុងរយៈពេល៥ឆ្នាំនៃការអនុវត្តមុខងារនិងបេសកកម្មរបស់ខ្លួន ក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនកិច្ចខិតខំប្រឹងប្រែងយ៉ាងអស់ពីលទ្ធភាពដើម្បីជំរុញប្រសិទ្ធភាពការងារ ក្នុងវិស័យមុខងារសាធារណៈ ដើម្បីបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាជនក៏មានការកើនឡើងមួយកម្រិតខ្ពស់ ហើយប្រាក់បៀវត្សអប្បរមាប្រចាំខែរបស់មន្រ្តីរាជការ និង កងកម្លាំងប្រដាប់អាវុធ ត្រូវបានដំឡើងជាបន្តបន្ទាប់រហូតដល់ច្រើនជាង ១ លានរៀលក្នុងឆ្នាំ២០១៨នេះ ។
ក្រសួងមុខងារសាធារណៈ បាននិងកំពុងឈានចូលដល់ដំណាក់កាលថ្មីមួយ ដែលតម្រូវឲ្យមានការប្រកួតប្រជែង ការវាយតម្លៃគុណភាពនិងសមត្ថភាព និង ការផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់មន្រ្តីឆ្នើម ឬ អង្គភាពឆ្នើម ដើម្បីសម្រេចឲ្យបានសេវាសាធារណៈមួយប្រកបដោយគុណភាពខ្ពស់ ។ និយាយជារួម គឺយើងត្រូវដឹកនាំការងារកែទម្រង់រដ្ឋបាលសាធារណៈ ដោយតម្រង់ឆ្ពោះទៅរកការគ្រប់គ្រងផ្អែកលើគុណផល ដែលត្រូវដើរស្របគ្នាជាមួយនឹងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពោលគឺថវិកាផ្អែកលើសមិទ្ធកម្ម។
ការប្តេជ្ញាចិត្តរបស់ក្រសួងមុខងារសាធារណៈសម្រាប់នីតិកាលទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា នាពេលខាងមុខនេះ គឺបន្តខិតខំការគ្រប់គ្រងមុខងារសាធារណៈឲ្យកាន់តែមានប្រសិទ្ធិភាព ដើម្បីការពារអត្តប្រយោជន៍ជូនមន្ត្រីរាជការ និងលើកកម្ពស់ជីវភាពកាន់តែប្រសើរសម្រាប់ការរស់នៅ។

ល.រចំណងជើងទាញយក
1.កម្មវិធីសន្និបាតបូកសរុបលទ្ធផលការងាររយៈពេលប្រាំឆ្នាំនិងលើកទិសដៅការងារ របស់វិស័យមុខងារសាធារណៈ ជូនរាជរដ្ឋាភិបាកម្ពុជា ក្នុងនីតិកាលទី៦ នៃរដ្ឋសភា។Khmer | English
2.សុន្ទរកថាបើកអង្គសន្និបាតបូកសរុបលទ្ធផលការងាររយៈពេលប្រាំឆ្នាំនិងលើកទិសដៅការងាររបស់វិស័យមុខងារសធារណៈ ជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៦ នៃរដ្ឋសភា ដោយឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
Khmer | English
3.ប្រាំឆ្នាំនៃការខិតខំក្នុងវិស័យមុខងារសាធារណៈ។Khmer | English
4.របាយការណ៍ស្តីពីលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ដោយឯកឧត្តម អុល រ៉ូ អគ្គនាយក។
Khmer | English
5.របាយការណ៍ស្តីពីលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងាររបស់អគ្គនាយកដ្ឋានគ្រប់គ្រងខងារសាធារណៈ ដោយឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អគ្គនាយក។
Khmer | English
6.របាយការណ៍ស្តីពីវឌ្ឍនភាពការងារកែទម្រង់រដ្ឋបាលសាធារណៈ បញ្ហាប្រឈម និងទិសដៅការងារ របស់អគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ និង លេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដោយឯកឧត្តម គង់ សុភី អគ្គនាយក។

Khmer | English
7.របាយការណ៍ស្តីពីលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងាររបស់អគ្គាធិការដ្ឋាន ដោយឯកឧត្តម បាន់ វណ្ណី អគ្គាធិការ។Khmer | English
8.របាយការណ៍ស្តីពីលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងាររបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយលោក សួន រស្មី ប្រធាននាយកដ្ឋាន។Khmer | English
9.របាយការណ៍ស្តីពីលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងាររបស់សាលាភូមិន្ទរដ្ឋបាល ដោយឯកឧត្តម ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល។Khmer | English
10.របាយការណ៍ស្តីពីលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងាររបស់ក្រុមការងារយេនឌ័រ ដោយឯកឧត្តម ជុក មុន្នី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារយេនឌ័រប្រចាំក្រសួងមុខងារសាធារណៈ។Khmer | English
11.របាយការណ៍ស្តីពីលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងាររបស់មន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ដោយឯកឧត្តម ជុក មុន្នី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារយេនឌ័រប្រចាំក្រសួងមុខងារសាធារណៈ។Khmer | English
12.របាយការណ៍ស្តីពីលទ្ធផលការងារនិងបញ្ហាប្រឈមនៃការអនុវត្តការងារត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយ និង យុទ្ទសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រដ្ឋាភិបាលកម្ពុជា ដោយឯកឧត្តម ប៉ូល ពីឌូ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ។Khmer | English
13.របាយការណ៍ស្តីពីលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារ របស់ក្រុមការងារអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយឯកឧត្តម ថោ សេដ្ឋាណា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រសួងប្រចាំក្រសួងមុខងារសាធារណៈ។Khmer | English
14.ទស្សនវិស័យនៃកំណែទម្រង់រដ្ឋបាលសាធារណៈនិងការផ្សារភ្ជាប់ជាមួយកំណែទម្រង់ផ្សេងទៀតរបស់រាជរដ្ឋាភិបាល ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ។
Khmer | English
15.របាយការណ៍បូកសរុបលទ្ធផលនៃអង្គសន្និបាតបូកសរុបលទ្ធផលការងាររយៈពេលប្រាំឆ្នាំនិងលើកទិសដៅការងាររបស់វិស័យមុខងារសធារណៈ ជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៦ នៃរដ្ឋសភាដោយឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។Khmer | English
16.សុន្ទរកថាបិទអង្គសន្និបាតបូកសរុបលទ្ធផលការងាររយៈពេលប្រាំឆ្នាំរបស់ក្រសួងមុខងារសាធារណៈ ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។Khmer | English

ព័ត៌មានទាក់ទង