វគ្គបណ្ដុះបណ្ដាលស្ដីពី “ ការចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ”


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមុខងារសាធារណ:នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនិងស្ថាប័ន បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធ នឹងវិស័យមុខងារសាធារណៈ”​ ក្រោមការដឹកនាំនិងសម្របសម្រួលដោយឯកឧត្តម ឆាយ ឆត្រាវុធ អគ្គលេខាធិការរង ក្រសួងមុខងារសាធារណៈនិងជាអនុប្រធានអចិន្ត្រៃយ៍ នៃលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដោយមានសមាសភាពចូលរួមពី អនុប្រធាននាយកដ្ឋាន អនុប្រធានមន្ទីរ និងប្រធានការិយាល័យ សរុបចំនួនប្រមាណ ៧៨នាក់ ក្នុងនោះស្រ្តី ១៩នាក់។ កម្មវិធីនេះប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ក្នុងគោលបំណងបង្កើនចំណេះដឹងពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យមុខងារសាធារណ: ដល់មន្រ្ដីរាជការផ្ទៃក្នុងរបស់ក្រសួងមុខងារសាធារណៈដែលមានវាគ្មិនធ្លាប់បានទទួលការចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗទាំងក្នុងប្រទេស និងទាំងក្រៅប្រទេស នាពេលកន្លងមក។