ជំនួបពិភាក្សាអំពីការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សនិងការគ្រប់គ្រងព័ត៌មានរបស់មន្ត្រីរាជការស៊ីវិលតាមប្រព័ន្ធព័ត៌មានវិទ្យា


រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃ សុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមុខងារសាធារណៈ ឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ ឯកឧត្តម ឆាយ ឆត្រាវុធ អគ្គលេខាធិការរង ក្រសួងមុខងារសាធារណៈ ព្រមទាំងមន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន បានអនុញ្ញាតឱ្យ លោក James Lamont ទីប្រឹក្សាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងមានការចូលរួមពីតំណាងមកពីក្រសួងមហាផ្ទៃ ជួបពិភាក្សាលើការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សនិងការគ្រប់គ្រងព័ត៌មានរបស់មន្ត្រីរាជការស៊ីវិលតាមប្រព័ន្ធព័ត៌មានវិទ្យា និងប្រតិបត្តិការផ្សេងៗទៀត ដើម្បីជាជំនួយក្នុងការវិភាគសម្រាប់បង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន (NASLA)។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១