កិច្ចប្រជុំគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ


រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃ ច័ន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមុខងារសាធារណៈ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដោយមានការអញ្ជើញចូលរួមពី សំណាក់សមាជិក សមាជិការនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ សរុបប្រមាណ ២៥ នាក់។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីជម្រាបជូនសមាជិក សមាជិការនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ អំពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈឆ្នាំ២០១៧ និងផែនការសកម្មភាពឆ្នាំ២០១៨ រួមទាំងការងារអាទិភាព។