ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១០៧ ទិវាអន្តរជាតិនារី ៨មីនា ២០១៨ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ»


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមុខងារសាធារណៈ មានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១០៧ ទិវាអន្តរជាតិនារី ៨មីនា ២០១៨ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់អគ្គនាយកដ្ឋានទាំងអស់នៃក្រសួងមុខងារសាធារណៈសរុបចំនួនប្រមាណ ១៤៥នាក់ ក្នុងនោះ ស្ត្រីមាន ១២១ នាក់។ ពិធីអបអរសាទរនេះរៀបចំឡើងក្នុងគោលបំណងរំឭកពីវីរភាពនៃការតស៊ូរបស់នារីនៅទូទាំងសកលលោក ជាពិសេសមន្រ្តីរាជការជាស្រ្តីនៅក្នុងក្រសួងមុខងារសាធារណៈ ដើម្បីទាមទារឱ្យមានការលើកកម្ពស់ស្ថានភាព ជីវភាព សិទ្ធិសេរីភាព ឋានៈតួនាទីរបស់ស្ត្រីក្នុងសង្គម ។