ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុងថ្មី


ខេត្តកោះកុង៖ នារសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលាខេត្តកោះកុង មានរៀបចំពិធីប្រកាសតែងតាំងលោក ឡុង ពុទ្ធី ជាប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុងថ្មី ក្រោមអធិបតីភាពឯកឧត្តម រស់ សូផាន់ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងមានការអញ្ជើញចូលរួមពីលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាពជំនាញជុំវិញខេត្តជាច្រើននាក់ផងដែរ ។