ឯកឧត្តម យក់ ប៊ុនណា អញ្ជើញជួបសំណេះសំណាល ពិនិត្យព្យាបាល និងចែកថ្នាំ ជូនប្រជាជនក្នុងស្រុកចិត្របុរី


ខេត្តក្រចេះ៖ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារធារណៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចិត្របុរី បានដឹកនាំក្រុមគ្រូពេទ្យស្មគ្រ័ចិត្តមកពី ប្រទេសកាណាដា សហរដ្ឋអាមេរិក ណូវែលសេឡង់ ចិនហុងកុង រួមជាមួយគ្រូពេទ្យកម្ពុជា និងក្រុមការងារស្រុកចិត្របុរី ទៅចូលរួមក្នុងពិធីសំណេះសំណាល ពិនិត្យព្យាបាល និងចែកថ្នាំដោយឥតគិតថ្លៃ ជូនប្រជាជននៅឃុំ និងឃុំកោះច្រែង ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ នាព្រឹកថ្ងៃ សៅរ៍ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៧ ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១