ពិធីបិទសិក្ខាសាលា និងប្រគល់វិញ្ញាបនប័ត្រដល់មន្ត្រីរាជការជាន់ខ្ពស់ស្តីពីស្តីពី «ការផ្តល់សេវាសាធារណៈល្អប្រសើរ និងការគ្រប់គ្រងការផ្លាស់ប្តូរ»


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បត្តិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ គ.ស ២០១៧ ក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាល សហការជាមួយវិទ្យាស្ថានបណ្តុះបណ្តាលមន្ត្រីរាជការនៃប្រទេសសិង្ហបុរី និងមូលនិធិអន្តរជាតិ Temasek បានរៀបចំពិធីបិទសិក្ខាសាលា និងប្រគល់វិញ្ញាបនប័ត្រដល់មន្ត្រីរាជការជាន់ខ្ពស់ស្តីពីស្តីពី «ការផ្តល់សេវាសាធារណៈល្អប្រសើរ និងការគ្រប់គ្រងការផ្លាស់ប្តូរ» ដល់ថ្នាក់ដឹកនាំ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ អគ្គាធិការ និងអភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីសិក្ខាកាមសរុបចំនួន ៩៤នាក់ ស្រី១៧នាក់ ។ សិក្ខាសាលាខាងលើនេះ ត្រូវបានរៀបចំទ្បើងក្នុងគោលបំណងផ្តោតលើបីចំណុចសំខាន់ៗគឺ ១-អភិវឌ្ឍភាពសមត្ថភាពជាអ្នកដឹកនាំ ២-ពង្រឹងសមត្ថភាពផ្តល់សេវាសាធារណៈ ៣-ជម្រុញឲ្យមានការភ្ជាប់ទំនាក់ទំនង និងផ្លាស់ប្តូរទស្សនៈ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់សិង្ហបុរី និងកម្ពុជា។