ពិធីបិទសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តដើម្បីអភិវឌ្ឍ និងពង្រឹងសមត្ថភាពមន្ត្រីរាជការស៊ីវិល


រាជធានីភ្នំពេញ៖ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តដើម្បីអភិវឌ្ឍ និងពង្រឹងសមត្ថភាពមន្ត្រីរាជការស៊ីវិល នៅភោជនីយដ្ឋានទន្លេបាសាក់២ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ ចំនួនប្រមាណ ១០០ នាក់។ មានប្រសាសន៍ក្នុងឱកាសបិទសិក្ខាសាលា ឯកឧត្ដមរដ្ឋលេខាធិការបានបញ្ជាក់ថា ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ គឺជារឿងចាំបាច់សម្រាប់មន្ត្រីរាជការគ្រប់រូប ដើម្បីអភិវឌ្ឍសមត្ថភាពឲ្យស្របតាមការរីកចម្រើនក្នុងតំបន់និងសកលលោក។ ការបណ្តុះបណ្តាលធនធានមនុស្សរបស់រដ្ឋគឺជាការងារអាទិភាពមួយដែលអាចប្រែក្លាយធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈឲ្យកាន់តែមានសមត្ថភាពនិងមានវិជ្ជាជីវៈនិងបំពេញការងារប្រកបដោយប្រសិទ្ធភាព ផលិតភាពនិងភាពស័ក្តិសិទ្ធិ។ សិក្ខាសាលារយះពេលពីរថ្ងៃនេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកាន់តែខ្លាំងឡើងៗ ជាពិសេស ទៅលើការកសាង និងអភិវឌ្ឍ មូលធនមនុស្ស របស់ក្រសួងមុខងារសាធារណៈ។


ចុចទីនេះដើម្បីទាញយកឯកសារពាក់ព័ន្ធៈ សិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តដើម្បីអភិវឌ្ឍ និងពង្រឹងសមត្ថភាពមន្ត្រីរាជការស៊ីវិល
មើលបណ្ណាល័យរូបភាពៈ សិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តដើម្បីអភិវឌ្ឍ និងពង្រឹងសមត្ថភាពមន្ត្រីរាជការស៊ីវិល