សិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តដើម្បីអភិវឌ្ឍ និងពង្រឹងសមត្ថភាពមន្ត្រីរាជការស៊ីវិល


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រសួងមុខងារសាធារណៈ បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តដើម្បីអភិវឌ្ឍ និងពង្រឹងសមត្ថភាពមន្ត្រីរាជការស៊ីវិល ក្រោមអធិបតីភាព ឯកឧត្តម រស់ សូផាន់ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានសិក្ខាកាមចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ ចំនួនប្រមាណ ១៥០ នាក់។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ដែលក្រសួងមុខងារសាធារណៈសម្រេចបានថ្មីៗ ជូនដល់មន្ត្រីរាជការទាំងអស់បានយល់ដឹង ដើម្បីឆ្លើយតបនឹងគោលការណ៍ប្រសិទ្ធភាពការងារ។


ចុចទីនេះដើម្បីទាញយកឯកសារពាក់ព័ន្ធៈ សិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តដើម្បីអភិវឌ្ឍ និងពង្រឹងសមត្ថភាពមន្ត្រីរាជការស៊ីវិល
មើលបណ្ណាល័យរូបភាពៈ សិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តដើម្បីអភិវឌ្ឍ និងពង្រឹងសមត្ថភាពមន្ត្រីរាជការស៊ីវិល