ពិធីសំណេះសំណាល និងចែករង្វាន់ដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៧ នៅខេត្តក្រចេះ


ខេត្តក្រចេះ៖ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលមហោស្រពខេត្តក្រចេះ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងាសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៧ នៅខេត្តក្រចេះ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមកិត្តិបណ្ឌិត បានចែករង្វាន់ដល់សិស្សនិទ្ទេស A ចំនួន ៦នាក់ និងនិទ្ទេស B ចំនួន ៥០នាក់។