ឯកឧត្តម រស់ សូផាន់ អញ្ជើញចូលរួមពិធីកាន់បិណ្ឌទី៩ នៅវត្តក្រពើហា


ខេត្តកណ្តាល៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឯកឧត្តម រស់ សូផាន់ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៩ ជាមួយពុទ្ធបរិស័ទ និងបាននាំយកទេយ្យវត្ថុ បច្ច័យប្រគេនជូនព្រះសង្ឃគង់នៅវត្តប្រជុំនទី (ហៅវត្តក្រពើហា) នៅក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃ០៨រោច ខែភទ្របទ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ។