សន្និសីទ EROPA (Eastern Regional Organization for Public Administration) ២០១៧


ទីក្រុងសេអ៊ូល៖ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមសន្និសីទសន្និសីទ EROPA (Eastern Regional Organization for Public Administration) ២០១៧ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ សន្និសីទ EROPA ឆ្នាំ២០១៧នេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ តួនាទីរបស់អភិបាលកិច្ចសាធារណៈ ក្នុងការសម្រេចនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) គឺការផ្លាស់ប្តូរ ការផ្តល់សិទ្ធិអំណាចដល់រដ្ឋបាលសាធារណៈ និងការកសាងទំនាក់ទំនងក្នុងបណ្តាញដល់រដ្ឋបាលសាធារណៈ ”។