កម្មវិធីការចែករំលែកចំណេះដឹងពាក់ព័ន្ធនិងបទពិសោធន៍


រាជធានីភ្នំពេញ៖​ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំនិងសម្របសម្រួលដោយ ឯកឧត្តម គង់ សុភី អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ បានរៀបចំកម្មវិធីស្តីពី “ការចែករំលែកចំណេះដឹងពាក់ព័ន្ធ និងបទពិសោធន៍” ដោយមានសមាសភាពចូលរួមពីប្រធានការិយាល័យនិងអនុប្រធានការិយាល័យនៃអគ្គាធិការដ្ឋាន និងគ្រប់នាយកដ្ឋាននៃក្រសួងមុខងារសាធារណៈ ចំនួនប្រមាណ ៥០ នាក់។ កម្មវិធីនេះមានរយៈពេល ៤ ថ្ងៃ ដើម្បីចែករំលែកចំណេះដឹង បញ្ហាប្រឈម ព្រមទាំងប្រមូលធាតុចូលពីសំណាក់មន្រ្តីរាជការនៃក្រសួមុខងារសាធារណៈ ដែលបាននិងកំពុងបម្រើការងារប្រចាំថ្ងៃក្នុងវិស័យមុខងារសាធារណៈក៏ដូចជាផ្តល់បទពិសោធន៍នានាដែលវាគ្មិនទទួលបានមកពីការចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗទាំងក្នុងប្រទេស និងទាំងក្រៅប្រទេស នាពេលកន្លងមក។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១