សូមអបអរសាទរ « តំបន់ប្រាសាទសំបូរព្រៃគុក » ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧
សូមអបអរសាទរ ក្នុងឱកាសដែលគណៈកម្មាការបេតិកភណ្ឌពិភពលោកនៃអង្គការដើម្បីវប្បធម៌ វិទ្យាសាស្ត្រនិងអប់រំរបស់អង្គការសហប្រជាជាតិ (យូណេស្កូ UNESCO)បានសម្រេចចុះ « តំបន់ប្រាសាទសំបូរព្រៃគុក » នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយះ DECISION 41 COM 8B.15, នៅក្នុងកិច្ចប្រជុំលើកទី ៤១ របស់ខ្លួន នៅទីក្រុង Krakow នៃប្រទេសប៉ូទ្បូញ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។