វគ្គបណ្តុះបណ្តាល ស្តីពី “របៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងប្រាក់ម៉ោងបន្ថែម តាមប្រព័ន្ធព័ត៌មានវិទ្យា”



រាជធានីភ្នំពេញ៖​ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី “របៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងប្រាក់ម៉ោងបន្ថែម តាមប្រព័ន្ធព័ត៌មានវិទ្យា” ដែលនឹងប្រព្រឹត្តទៅរយះពេល០៣ថ្ងៃ នៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (NIPTICT) ក្រោមអធិបតីភាពឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ ។ វគ្គបណ្តុះបណ្តាលនេះ មានសមាសភាពចូលរួមពីតំណាងក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា មន្ទីរមុខងារសាធារណៈ និងមន្ទីរអប់រំ យុវជន និងកីឡា ទាំង២៥ រាជធានី-ខេត្ត ចំនួនប្រមាណ ១២០រូប។ ការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង មានគោលបំណងណែនាំអំពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងប្រាក់ម៉ោងបន្ថែមតាមប្រព័ន្ធពត៌មានវិទ្យា ដើម្បីជំរុញការបើកផ្តល់ប្រាក់កម្រៃសម្រាប់ប្រាក់ម៉ោងបន្ថែមជូនលោកគ្រូ អ្នកគ្រូនៅតាមគ្រឹះស្ថានសិក្សាសាធារណៈឱ្យទាន់ពេលវេលា និងគ្រប់គ្រងព័ត៌មានបុគ្គលិកអប់រំ ដែលទទួលបានប្រាក់ម៉ោងបន្ថែមឱ្យកាន់តែមានភាពច្បាស់លាស់ និងកាន់តែប្រសើរ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១