ពិធីបើកវគ្គបណ្តុះបណ្តាល “ការចែករំលែកចំណេះដឹងស្តីពី ប្រព័ន្ធគ្រប់គ្រងគុណផល”



រាជធានីភ្នំពេញ៖​ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រសួងមុខងារសាធារណៈសហការជាមួយគម្រោងកម្មវិធីកំណែទម្រង់វិមជ្ឈការនិងរដ្ឋបាល នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (DAR/GIZ) បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាល “ការចែករំលែកចំណេះដឹងស្តីពី ប្រព័ន្ធគ្រប់គ្រងគុណផល” ក្រោមអធិបតីភាពឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដោយមានសិក្ខាកាមចូលរួមជា អគ្គនាយក អគ្គាធិការ ប្រធាននាយកដ្ឋាន ប្រធានមន្ទីរមុខងារសាធារណៈ និងទីប្រឹក្សាកម្មវិធីកំណែទម្រង់វិមជ្ឈការនិងរដ្ឋបាល (DAR) នៃអង្គការ GIZ ចំនួនប្រមាណ ៥៩ រូប ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីណែនាំ និងចែករំលែកចំណេះដឹងស្តីពីប្រព័ន្ធគ្រប់គ្រងគុណផល និងការប្រមូលមតិយោបល់នានាពីសិក្ខាកាម សម្រាប់រៀបចំខ្លឹមសារ និងវិធីសាស្រ្តបណ្តុះបណ្តាលបន្តដល់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១