ឯកឧត្តមកិតិ្តបណ្ឌិត ពេជ្រ ប៊ុនធិន ជួបពិភាក្សាការងារជាមួយប្រធានបេសកកម្ម ICRC



រាជធានីភ្នំពេញ៖ ឯកឧត្តមកិតិ្តបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានទទួលជួបពិភាក្សាការងារជាមួយលោក Roman Paramonov ដែលនឹងចូលមកកាន់តំណែងជាប្រធានបេសកកម្មនៃគណៈកម្មាធិការអន្ដរជាតិនៃកាកបាទក្រហម (ICRC) ប្រចាំទីក្រុងភ្នំពេញ។ កិច្ចប្រជុំផ្តោតជាសំខាន់លើប្រធានបទ៖ (១)បេសកកម្មរបស់ICRC (២)ការគ្រប់គ្រងមន្ត្រីជាប់កិច្ចសន្យានៅមជ្ឍមណ្ឌលស្តារលទ្ធភាពពលកម្ម។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារសាធារណៈ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧។