សន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និង លើកទិសដៅការងារសម្រាប់ឆ្នាំ២០១៧ របស់ក្រសួងមុខងារសាធារណៈរាជធានីភ្នំពេញ៖ ព្រឹកនេះក្រសួងមុខងារសាធារណៈ បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់ខ្លួន នៅសាលាភូមិន្ទរដ្ឋបាល។

ក្នុងឆ្នាំ២០១៦ កន្លងទៅនេះ ក្រសួងសម្រេចបាននូវសមិទ្ធិផលការងារធំៗជាច្រើនដូចជា៖ ការដាក់បញ្ចូលការគ្រប់គ្រងបៀវត្សមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាទូទាំងប្រទេសនៅក្នុងប្រព័ន្ធព័ត៌មានវិទ្យា ដឹកនាំ និងគាំទ្រការអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ ពង្រឹងយន្តការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការតាមរយៈសាលាភូមិន្ទរដ្ឋបាល និងជាសេនាធិការជូនដល់រាជរដ្ឋាភិបាលក្នុងការតម្លើងបៀវត្សជូនមន្ត្រីរាជការជាបន្តបន្ទាប់។

សន្និបាតរយៈពេល២ថ្ងៃនេះ នឹងបន្តជជែកពិភាក្សារកធាតុចូលសំខាន់ៗ ព្រមទាំងវិធានការចាំបាច់នានា ដើម្បីរួមចំណែកក្នុងកិច្ចការកែទម្រង់ស៊ីជម្រៅលើវិស័យរដ្ឋបាលសាធារណៈឲ្យទទួលបានជោគជ័យ។

– សេចក្តីប្រការព័ត៌មានសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០១៦
– ទាញយកឯកសារសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០១៦
– ទាញយកបណ្ណាល័យរូបភាព